វិជ្ជាជីវះគណនេយ្យករ
រ៉ាត់ស្រីនាង
ជម្រាបសួរ នាងខ្ញុំឈ្មោះ
រ៉ាត់ ស្រីនាងជានិស្សិតសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងហើយបច្ចុប្បន្ននាងខ្ញុំក៏បម្រើការងារជាជំនួយការគណនេយ្យនៅស្ថាប័នមួយកន្នែងផងដែរ។
Blog មួយនេះនាងខ្ញុំធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍
និង គន្លឹះខ្លះទៅកាន់បងប្អូនទាំងអស់គ្នា។
នៅក្នុងកិច្ចប្រតិបត្តិការក្រុមហ៊ុន អង្គភាព ឬអាជីវកម្មទាំងឡាយ គណនេយ្យបានដើរតួយ៉ាងសំខាន់ ដែលស្ទើតែអាចនិយាយបានថាខ្វះពុំបាន ជាពិសេសក្នុងអាជីវកម្មស្តង់ដារ។ របាយការណ៍គណនេយ្យ ប្រៀបបានទៅនឹងលទ្ធផលតេស្តសុខភាពរបស់អាជីវកម្ម ក្រុមហ៊ុន ឬអង្គភាពនោះ។
សំណួរ៖
តើអ្នកណាខ្លះចង់ក្លាយជាគណនេយ្យករ?
តើអ្នកយល់ដឹងកម្រិតណាពីជំនាញមួយនេះ?
ដើម្បីយល់ដឹងកាន់តែច្បាស់ពីជំនាញ
និង អាជីពការងារមួយនេះក្នុងនាមខ្ញុំជានិស្សិត ក៏ដូចជាគណនេយ្យករមួយរូបនាងខ្ញុំសូមណែនាំពីគន្លឹះខ្លះៗទៅកាន់ប្អូនៗដើម្បីអាចក្លាយខ្លួនជាគណនេយ្យករមួយរូប៖
នៅក្នុងប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ
គេបានឲ្យនិយមន័យរបស់គណនេយ្យជាច្រើនដូចជា៖
- គណនេយ្យ
គឺជាប្រព័ន្ធមួយដែលកំណត់អត្តសញ្ញាណកម្ម (Identifying) កត់ត្រា (Recording) ផ្ដល់ដំណឹង (Reporting)
ពត៌មានដែលទាក់ទង អាចជឿទុកចិត្តបាន អាចប្រៀបធៀបបាន
ដើម្បីជួយអ្នកប្រើប្រាស់បង្កើតការសម្រេចចិត្តដ៏ល្អប្រសើរមួយ ។
- គណនេយ្យ
គឺជាដំណើរការនៃការកំណត់អត្តសញ្ញាណកម្ម ការវាស់វែង (Measuring) និងការផ្ដល់នូវទំនាក់ទំនងពត៌មានសេដ្ឋកិច្ច
ដើម្បីអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ព័ត៌មានទាំងអស់
ធ្វើការវិនិច្ឆ័យ និងធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានច្បាស់លាស់
។ ព័ត៌មានទាំងនោះមានលក្ខណៈជាហិរញ្ញវត្ថុ
មានន័យថាត្រូវបានគេបង្ហាញជាលក្ខណៈសាច់ប្រាក់ ។ ពោល គណនេយ្យ
គឺជាដំណើរការនៃការវាស់វែង និងផ្ដល់នូវទំនាក់ទំនងព័ត៌មានដែលត្រូវបានគេប្រើប្រាស់
ដើម្បីរាយការពីសកម្មភាពទាំងអស់នៅក្នុងអង្គភាពអាជីវកម្មនានា
ដែលស្វែងរកប្រាក់ចំណេញ និងមិនស្វែងរកប្រាក់ចំណេញ ។
- គណនេយ្យ
គឺជាដំណើរការនៃសកម្មភាពអាជីវកម្មសំខាន់ៗបីដែលរួមមាន
ការកំណត់អត្តសញ្ញាណកម្មសកម្មភាពអាជីវកម្ម
ការកត់ត្រាសកម្មភាពអាជីវកម្ម និងផ្ដល់ព័ត៌មានអំពីសកម្មភាពអាជីវកម្ម
ដែលទាក់ទង
អាចជឿទុកចិត្តបានដើម្បីជួយអ្នកប្រើប្រាស់បង្កើតការសម្រេចចិត្តក្នុងការចាត់ចែងអាជីវកម្ម
និងមិនមែនអាជីវកម្ម ។
គណនេយ្យករជំនាញ
គឺអ្នកប្រកបវិជ្ជាជីវៈសេរី
ដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការងារជាមួយអង្គភាពដែលខ្លួនអនុវត្តភារកិច្ច
ក្នុងការ៖
- កាន់បញ្ជីគណនេយ្យ
- ប្រមូលផ្តុំបញ្ជីគណនេយ្យ
- បើកបញ្ជីគណនេយ្យ និងបិទបញ្ជី
- ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បញ្ជីគណនេយ្យ
- ធ្វើនិយ័តកម្មបញ្ជីគណនេយ្យ
- វាយតម្លៃ និងបញ្ចូលគ្នានូវបញ្ជីគណនេយ្យសហគ្រាស
និងអង្គភាពនានា
- រៀបចំនូវរាល់វិធានគណនេយ្យ
និងវិភាគតាមនីតិវិធីបច្ចេកទេសគណនេយ្យ នូវរបាយការណ៍ ហិរញ្ញវត្ថុ
និងស្ថានភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ស្របទៅតាមទិដ្ឋភាពទាំងឡាយ ក្នុងវិស័យ
សេដ្ឋកិច្ច គតិយុត្ត និងហិរញ្ញវត្ថុ
- រាយការណ៍ជាលាយលក្ខណ៍អក្សរពីការងាររបស់ខ្លួន
ដោយមានចែងនូវសេចក្តីសង្កេត សេចក្តី សន្និដ្ឋាន និងសំណូមពរ។
ក្រមសីលធម៌ ទទួលខុសត្រូវបំពេញតួនាទីរបស់ខ្លួន
ក្នុងផលប្រយោជន៍សាធារណៈ មានភាពសុចរិត ភាពមិនលម្អៀង សមត្ថភាព
និងការយកចិត្តទុកដាក់ខាងវិជ្ជាជីវៈ រក្សាការសម្ងាត់
និងចរិយាមារយាទក្នុងវិជ្ជាជីវៈ។
- ការសិក្សាជំនាញមួយដែលទទួលបានចំណេះដឹងទូលំទួលាយ ៖ ប្រសិនបើអ្នកចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្ម អ្នកអាចជ្រើសសិក្សាថ្នាក់មហាវិទ្យាល័យដូចជា ជំនួញគណនេយ្យ ឬការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។
- ការបំផុសគំនិតផ្ទាល់ខ្លួន៖ អ្នកណាក៏អាចសិក្សា និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រធុរកិច្ច ឬគណនេយ្យ និងហិរញ្ញវត្ថុដែរ។ ប៉ុន្តែដើម្បីក្លាយខ្លួនជាអ្នកអាជីពខាងផ្នែកហិរញ្ញវត្ថុ អ្នកត្រូវតែចេះ និងរៀនស្វែងយល់ពីជំនាញផ្សេងៗទៀត។
- ការរីកចម្រើននូវទស្សនៈវិស័យការងារ៖ យើងសង្កេតឃើញថានាពេលបច្ចប្បន្ននេះអាជីវកម្មនីមួយៗមានការប្រកួតប្រជែងខ្លាំងមែន ហើយអាជីវកម្មទាំងនេះពេលខ្លះការគ្រប់គ្រង់ចំណូលចំណាយមិនបានល្អ ហេតុដូចនេះហើយតម្រូវការគណនេយ្យករនីតាមបណ្ដាលអាំជីវកម្មនីមួយៗ គីមានចំនួនច្រើន ។
- ភាពទូលំទូលាយនៃឱកាសការងារ
ជំហានទី ១៖ បំពេញតាមតម្រូវការសញ្ញាប័ត្រគណនេយ្យ ៖
ដំណាក់កាលបរិញ្ញាបត្រជាធម្មតាដំណាក់កាលតិចតួចបំផុតដែលមនុស្សម្នាក់ចង់រកពិន្ទុក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាគណនេយ្យករ។
នេះគឺជាពិសេសសម្រាប់បុគ្គលដែលកំពុងព្យាយាមរកកន្លែងកម្រិតចូលក្នុងប្រអប់។
ភាពចាំបាច់នៃដំណាក់កាលគណនេយ្យមានមេរៀននៅក្នុងគណនេយ្យគណនេយ្យពន្ធនិងសវនកម្មទោះយ៉ាងណាខ្លះបន្ថែមនូវមុខវិជ្ជាបន្ថែមទៀតនៅក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនិងទីផ្សារនិងហិរញ្ញវត្ថុ។
ជំហានទី ៤៖ ទទួលបានបទពិសោធន៍ការងារ៖
ប័ណ្ណការងាររីករាយដែលអ្នកត្រូវឈានទៅមុខក្នុងប្រអប់គណនេយ្យហើយរដ្ឋមួយចំនួនតម្រូវឱ្យមានការប្រលងគណនេយ្យករសាធារណៈដែលមានវិញ្ញាបនបត្រ
(CPA) ។
ដោយទទួលយកកន្លែងគណនេយ្យកម្រិតចូលឬប្រហែលជាកម្មសិក្សាអ្នកគណនេយ្យប្រាថ្នាចង់មើលភារកិច្ចនិងភារកិច្ចដែលពួកគេនឹងអនុវត្តរាល់ថ្ងៃ។
ជំហានទី ៣ : ក្លាយជាអ្នកមានអាជ្ញាប័ណ្ណ៖
ការផ្តល់អាជ្ញាប័ណ្ណនិងវិញ្ញាបនប័ត្រមិនចាំបាច់សម្រាប់គំនូរក្នុងនាមជាគណនេយ្យករទេទោះយ៉ាងណានិយោជកជាច្រើនចង់ជួលគណនេយ្យករដែលមានលិខិតបញ្ជាក់។
អាជ្ញាប័ណ្ណ CPA ត្រូវបានគ្រប់គ្រងដោយមធ្យោបាយនៃគណនេយ្យភាពយុត្តាធិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានន័យសម្រាប់អ្នកដែលកត់ត្រាជាមួយគ។
ម។ ក។ ដោយអាស្រ័យលើរដ្ឋ, ម៉ោងពិន្ទុឥណទានពី 120 ទៅ 150 ត្រូវមានសិទ្ធិទទួលបានការប្រឡងឯកសណ្ឋាន CPA
។
លើសពីនេះទៀតរដ្ឋមួយចំនួនអាចនឹងតម្រូវឱ្យមានជម្រើសតិចតួចបំផុតនៃគណនេយ្យឬឥណទានមហាវិទ្យាល័យពាណិជ្ជកម្មនិងការរីករាយនៃការងារជាច្រើនឆ្នាំមុនពេលអនុញ្ញាតឱ្យមនុស្សម្នាក់អង្គុយសម្រាប់ការប្រឡង។
បន្ថែមលើសពីនេះ ៖
- ការសិក្សា,សាលាដែលអាចសិក្សា
·
- ការហាត់ការងារ៖ ត្រូវឆ្លងកាត់ការហាត់ការតាមអង្គភាពនានាដែលពាក់ព័ន្ធរយ:ពេលចាប់ពី ០២ ទៅ០៣ ឆ្នាំឡើងទៅ។
- សមត្ថភាព ៖ តើយើងមានភាពច្បាស់លាស់ មត់ចត់កម្រិតណា ព្រោះថាអាជីពមួយនេះទាមខ្ពស់នូវ ភាពត្រឹមត្រូវ និងច្បាស់លាស់បំផុត ។
- ការប្តេជ្ញា តស៊ូ និងការស្រឡាញ់ពិតប្រាកដ ៖ មិនថាយើងធ្វើអ្វីក៏ដោយបើយើងពិតជាស្រឡាញ់វាមែន នោះការសម្រេចបាននូវជោគជ័យវានឹងកើតឡើងមកជាក់ជាមិនខាន ប៉ុន្តែបើយើងគ្រាន់តែធ្វើទៅៗ អោយតែហើយៗនោះលទ្ធផលយើងក៏ទទួលបានដូចនោះដែរ។
1.
Closing Accounts (បិទបញ្ជីគណនេយ្យ)
គណនេយ្យករមានតួនាទីជាអ្នកបិទបញ្ជីគណនេយ្យ
ការបិទបញ្ជីគណនេយ្យមិនមែនគ្រាន់តែជាការបិទលុយផ្ទៀងផ្ទាត់ឲ្យត្រូវជាមួយម្ចាស់អាជីវកម្មនោះទេ
តួនាទីពិតប្រាកដរបស់គណនេយ្យករគឺត្រូវធ្វើយ៉ាងណាផលិតរបាយការណ៍ហិរញ្ញវត្ថុឲ្យបាន។
2. Reporting and Interpretation (ធ្វើរបាយការណ៍
និងបកស្រាយ) គណនេយ្យករត្រូវចេះបកស្រាយអំពីរបាយការណ៍
ដើម្បីឲ្យម្ចាស់អាជីវកម្មបានដឹងអំពី ស្ថានការណ៍នៅក្នុងក្រុមហ៊ុនរបស់គាត់
ដែលអាចជួយគាត់ឲ្យមានភាពងាយស្រួលក្នុងការសម្រេចចិត្ត
ក្រៅពីនេះជាគណនេយ្យករក៏ត្រូវដឹងពីការចង់បានរបស់អ្នកស្ដាប់
និងត្រូវចេះប្រើប្រាស់ភាសាសាមញ្ញដើម្បីឲ្យអ្នកស្ដាប់ងាយយល់។
3.
Taxation (ពន្ធ)
នៅពេលដែលគេនិយាយដល់គណនេយ្យនោះ
គេនឹងនិយាយអំពីរឿងពន្ធដែរហើយ
គ្មានការងារគណនេយ្យណាដែលគ្មានជាប់ពាក់ព័ន្ធនឹងការបង់ពន្ធនោះទេ
ដូច្នេះជាគណនេយ្យករ មិនមែនត្រូវចេះត្រឹមតែជំនាញគណនេយ្យនោះទេ
គឺត្រូវចេះអំពីជំនាញខាងពន្ធផងដែរ។
4.
Planning and Budget (ធ្វើផែនការ
និងរៀបចំថវិកា)
ជាទូទៅម្ចាស់អាជីវកម្មតែងមានគម្រោងសម្រាប់អាជីវកម្មរបស់គាត់
ហើយអ្នកអនុវត្ត គឺជាគណនេយ្យករព្រោះនៅពេលដែលចាប់ផ្ដើមធ្វើ
គណនេយ្យករគឺជាអ្នកសម្លឹង មើល និងរំពឹងទុកអំពីកំណើនសេដ្ឋកិច្ចថា
អាចមានការកើនឡើងឬថយចុះ ដូច្នេះគណនេយ្យករ
ត្រូវស្វែងយល់ឲ្យបានច្រើនអំពីស្ថានភាពសេដ្ឋកិច្ច។
5.
Accounting Software (កម្មវិធីកុំព្យូទ័រសម្រាប់គណនេយ្យ)
សម្រាប់ពេលបច្ចុប្បន្ន
គណនេយ្យករគួរបិទបញ្ជីគណនេយ្យតាមរយៈកម្មវិធីកុំព្យូទ័រដូចជា Accounting software ដូច្នេះគណនេយ្យករត្រូវដឹងថា Accounting software គេសរសេរផ្ដោតទៅលើអ្វីខ្លះ? ដោយអាចឆ្លៀតពេលរៀនដោយខ្លួនឯង
ឬទៅរកសាលាបណ្ដុះបណ្ដាលដែលទាក់ទងនឹង software ទាំងអស់នោះ។
6.
ជំនាញបន្ថែមទៀត Add on Skill (Excel + Power Point,
Internet, English)
គណនេយ្យករត្រូវរៀនពីជំនាញបន្ថែមឲ្យកាន់តែទូលំទូលាយ
ដើម្បីជំនួយដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក
និងព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យត្រូវទៅតាមសម័យកាល និងសង្គមជាក់ស្ដែង៕
- ការថែរក្សាកំណត់ត្រាអាជីវកម្ម
- ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
- ការប្រៀបធៀបលទ្ធផល
- ការធ្វើសេចក្តីសម្រេច
- ភស្តុតាងក្នុងបញ្ហាផ្លូវច្បាប់
- ផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធ
- ជួយក្នុងបញ្ហាពន្ធដារ
- ការវាយតម្លៃអាជីវកម្ម
- ការជំនួសការចងចាំ
គុណវិបត្តិនៃគណនេយ្យ
- បង្ហាញព័ត៌មានគណនេយ្យក្នុងលក្ខខណ្ឌនៃប្រាក់
- ព័ត៌មានគណនេយ្យផ្អែកលើការប៉ាន់ស្មាន
- ព័ត៌មានគណនេយ្យអាចមានភាពលំអៀង
- ការកត់ត្រាទ្រព្យសកម្មថេរតាមតម្លៃដើម
- ការគ្រប់គ្រងគណនី
- លុយជាឯកតារង្វាស់ផ្លាស់ប្តូរតម្លៃ
៨.សេចក្ដីសនិដ្ឋាន
ជាចុងក្រោយយើងឃើញថាអាជីពការងារមួយនេះពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់សម្រាច់ស្ថាប័ននីមួយៗនាពេលបច្ចុប្បន្ន ហេតុដូចនេះបើយើងពិតជាស្រឡាញ់អាជីពការងារមួយនេះមែនសូមអ្នកទាំងអស់គ្នាខិតខំកសាងសមត្ថភាព បទពិសោធន៏ ក៏ដូបជាការប្តេជ្ញាអោយបានដើម្បី ក្លាយខ្លួនជាគណនេយ្យករអាជីព ។
ឯកសារយោង៖
http://www.bizkhmer.com/ideas/51789/
https://kiiky.com/km/best-accounting-schools/
https://images.app.goo.gl/NJM8vXXxFdjBePxQ6
https://nadianote.wordpress.com/2013/11/08/3387a/
Comments
Post a Comment