Posts

Showing posts from November, 2023

វិជ្ជាជីវះគណនេយ្យករ

Image
  វិជ្ជាជីវះគណនេយ្យករ រ៉ាត់ស្រីនាង ជម្រាបសួរ នាងខ្ញុំឈ្មោះ រ៉ាត់ ស្រីនាងជានិស្សិតសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងហើយបច្ចុប្បន្ននាងខ្ញុំក៏បម្រើការងារជាជំនួយការគណនេយ្យនៅស្ថាប័នមួយកន្នែងផងដែរ។ Blog មួយនេះនាងខ្ញុំធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និង គន្លឹះខ្លះទៅកាន់បងប្អូនទាំងអស់គ្នា។      នៅក្នុងកិច្ចប្រតិបត្តិការក្រុមហ៊ុន អង្គភាព ឬអាជីវកម្មទាំងឡាយ គណនេយ្យបានដើរតួយ៉ាងសំខាន់ ដែលស្ទើតែអាចនិយាយបានថាខ្វះពុំបាន ជាពិសេសក្នុងអាជីវកម្មស្តង់ដារ។ របាយការណ៍គណនេយ្យ ប្រៀបបានទៅនឹងលទ្ធផលតេស្តសុខភាពរបស់អាជីវកម្ម ក្រុមហ៊ុន ឬអង្គភាពនោះ។ សំណួរ៖ តើអ្នកណាខ្លះចង់ក្លាយជាគណនេយ្យករ ? តើអ្នកយល់ដឹងកម្រិតណាពីជំនាញមួយនេះ ? ដើម្បីយល់ដឹងកាន់តែច្បាស់ពីជំនាញ និង អាជីពការងារមួយនេះក្នុងនាមខ្ញុំជានិស្សិត ក៏ដូចជាគណនេយ្យករមួយរូបនាងខ្ញុំសូមណែនាំពីគន្លឹះខ្លះៗទៅកាន់ប្អូនៗដើម្បីអាចក្លាយខ្លួនជាគណនេយ្យករមួយរូប៖ ១. តើគណនេយ្យជាអ្វី ? នៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ហិរញ្ញវត្ថុ គេ​បាន​ឲ្យ​និយម​ន័យ​របស់​គណនេយ្យ​ជា​ច្រើន​ដូចជា៖ គណនេយ្យ​ គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​កំណត់​អត្ត​សញ្ញាណ​កម្ម...